មហាអព្ភូតហេតុទាំងឡាយរបស់ព្យាការី ﷺ
មហាអព្ភូតហេតុដ៏អស្ចារ្យបំផុតរបស់ព្យាការី ﷺ
គម្ពីរអាល់គួរអាន — ដែលជាមហាអព្ភូតហេតុដ៏អស្ចារ្យបំផុតរបស់ព្យាការី ﷺ ហើយវានៅគង់វង្សជារៀងរហូត និងជាមហាអព្ភូតហេតុសម្រាប់គ្រប់ជំនាន់។
ក្នុងចំណោមមហាអព្ភូតហេតុជាក់ស្ដែងរបស់ព្យាការី ﷺ
- ការវះព្រះឱរា (ទ្រូង) ដ៏មានពរ
- ដំណើរ អ៊ីស្ររ៉ោះ និង មៀរ៉ាច ទៅកាន់ម៉ាស្ជិទអាល់អាកសរ រួចឡើងទៅកាន់មេឃជាន់ខ្ពស់បំផុត
- ការដែលព្យាការី ﷺ បានប្រាប់អំពីព្រឹត្តិការណ៍នាពេលអនាគត ហើយវាក៏បានកើតឡើងដូចដែលលោកបានប្រាប់
- ការបំបែកព្រះចន្ទ
- ការដែលព្យាការី ﷺ បានចេញដំណើរដោយសុវត្ថិភាពពីក្នុងចំណោមពួកគ្មានជំនឿ ដែលបានព្រមព្រៀងគ្នាសម្លាប់លោកនៅយប់នៃការធ្វើហ៊ីជ្រ៉ោះ (និរទេសខ្លួន)
- ព្យាការី ﷺ បានជូតដោះពពែរបស់ អ៊ុំមុ ម៉ាក់បាត់ រួចវាក៏ចេញទឹកដោះ
- ព្យាការី ﷺ បានស្ដោះទឹកមាត់ដាក់ភ្នែករបស់ អាលី ដែលកំពុងឈឺ ហើយគាត់ក៏បានជាសះស្បើយភ្លាមៗ
- ព្យាការី ﷺ បានដាក់ភ្នែករបស់ កាទ៉ាដាស់ ប៊ីន នុម៉ាន ត្រឡប់ទៅវិញ បន្ទាប់ពីវាបានធ្លាក់មកលើថ្ពាល់របស់គាត់ ហើយវាក៏បានក្លាយជាភ្នែកដែលល្អជាងភ្នែកម្ខាងទៀតរបស់គាត់
- ព្យាការី ﷺ បានបួងសួងឱ្យ អាប់ឌុលឡោះ ប៊ីន អាប់បាស មានការយល់ដឹងក្នុងការបកស្រាយ និងចំណេះដឹងជ្រៅជ្រះក្នុងសាសនា ហើយការបួងសួងនោះត្រូវបានទទួលយក
- ការធ្វើឱ្យអាហារ និងភេសជ្ជៈមានបរិមាណច្រើនឡើងនៅកន្លែងជាច្រើន
- ទឹកបានហូរចេញពីចន្លោះម្រាមដៃរបស់ព្យាការី ﷺ