ជំនឿទៅលើបណ្ដាម៉ាឡាអ៊ីកាត
អ្នកមូស្លីមមានជំនឿទៅលើបណ្ដាម៉ាឡាអ៊ីកាតថាជាភាវៈមួយក្នុងចំណោមភាវៈទាំងឡាយរបស់អល់ឡោះ ដែលទ្រង់បានជ្រើសរើសពួកគេឱ្យគោរពប្រតិបត្តិដោយឥតងាករេ និងលើកតម្កើងសរសើរទ្រង់ជានិច្ច។ ពួកគេគឺជាភាវៈដែលត្រូវបានបង្កើតឡើងពីពន្លឺ (នូរ) ដែលមនុស្សមិនអាចមើលឃើញក្នុងទម្រង់ដើមរបស់ពួកគេបានឡើយ ប៉ុន្តែអល់ឡោះបានប្រទានឱ្យពួកគេនូវសមត្ថភាពក្នុងការបន្លែងខ្លួនជារូបរាងផ្សេងៗនៅពេលចាំបាច់ ដូចដែលបានកើតឡើងនៅពេលដែលពួកគេបានទៅសួរសុខទុក្ខបណ្ដាណាពី។ តួនាទីរបស់ពួកគេមានច្រើនយ៉ាង រួមមានការអនុវត្តបទបញ្ជារបស់អល់ឡោះ ការនាំយកនូវវ៉ាហ៊ី (វិវរណៈ) ការគ្រប់គ្រងកិច្ចការនានាក្នុងចក្រវាល ការកត់ត្រាអំពើរបស់ខ្ញុំបម្រើទាំងឡាយ និងការការពារ ព្រមទាំងការផ្ដល់ភាពរឹងមាំដល់អ្នកដែលមានជំនឿ។
ចំណែកឯពួកជិនវិញ ពួកគេគឺជាភាវៈមួយផ្សេងទៀតដែលអល់ឡោះបានបង្កើតឡើងពីភ្លើង ហើយពួកគេក៏ត្រូវបានទទួលបន្ទុកនិងត្រូវគេសួរចម្លើយដូចទៅនឹងមនុស្សលោកដែរ ដោយពួកគេត្រូវបានបែងចែកជាអ្នកដែលមានជំនឿដ៏ល្អត្រឹមត្រូវ និងពួកដែលប្រឆាំងបំពាន។ យើងមិនអាចមើលឃើញពួកគេក្នុងរូបរាងដើមរបស់ពួកគេបានទេ ប៉ុន្តែពួកគេអាចមើលឃើញយើង ដែលនេះជាការបកស្រាយពីភាពខុសគ្នានៃការយល់ដឹងអំពីវត្តមានរបស់ពួកគេ។ ពួកគេមិនដឹងពីរឿងអាថ៌កំបាំង (អាល់កយប៍) ឡើយ ហើយជីវិតរបស់ពួកគេគឺស្ថិតនៅក្រោមច្បាប់របស់អល់ឡោះនៅក្នុងចក្រវាល ហើយពួកគេក៏មិនមានសមត្ថភាពបង្កគ្រោះថ្នាក់ឬផ្តល់ផលប្រយោជន៍អ្វីបានដែរ លើកលែងតែមានការអនុញ្ញាតពីទ្រង់។
ពួកស្ហៃតន គឺជាពួកដែលគ្មានជំនឿ (កាហ្វៀរ) នៅក្នុងចំណោមពួកជិន ដែលដឹកនាំដោយអ៊ីប្លីស ក្នុងការប្រឆាំងនឹងមនុស្សលោក និងដើរតាមមាគ៌ានៃការល្បួង។ សមត្ថភាពរបស់ពួកគេគឺត្រូវបានកំណត់ត្រឹមតែការខ្សឹបខ្សៀវលួងលោម និងការតុបតែងអំពើអាក្រក់តែប៉ុណ្ណោះ ហើយពួកគេគ្មានអំណាចបង្ខិតបង្ខំទៅលើខ្ញុំបម្រើរបស់ទ្រង់ឡើយ។ ដូច្នេះ អ្នកដែលមានជំនឿដែលប្រកាន់ខ្ជាប់នូវការរំឭកដល់អល់ឡោះ និងអនុវត្តតាមបទបញ្ជារបស់ទ្រង់ គឺស្ថិតនៅក្នុងការការពារពីឧបាយកលរបស់ពួកគេ ខណៈដែលអ្នកដែលដើរតាមចំណង់ចំណូលចិត្តរបស់ខ្លួន និងព្រងើយកន្តើយចំពោះម្ចាស់របស់ខ្លួន នឹងធ្លាក់ចូលទៅក្នុងអន្ទាក់របស់ពួកគេ។
ជំនឿទៅលើបណ្ដាម៉ាឡាអ៊ីកាត និងពួកជិន ព្រមទាំងការជឿជាក់យ៉ាងមុតមាំអំពីអត្ថិភាពនៃពិភពអាថ៌កំបាំងនេះ នឹងបង្កើតឱ្យមានការលើកតម្កើងដល់អល់ឡោះនៅក្នុងបេះដូងរបស់អ្នកដែលមានជំនឿ។ នៅពេលដែលមនុស្សម្នាក់ដឹងថាមានម៉ាឡាអ៊ីកាតកំពុងឃ្លាំមើលអំពើរបស់គាត់ និងកត់ត្រាពាក្យសម្ដីរបស់គាត់ នោះនឹងជំរុញឱ្យគាត់មានការប្រុងប្រយ័ត្នចំពោះអល់ឡោះទាំងនៅក្នុងទីស្ងាត់និងទីសាធារណៈ ហើយស្វែងរកការការពារពីការខ្សឹបខ្សៀវរបស់ស្ហៃតន ដែលជាការពង្រឹងផ្នែកសីលធម៌ និងជំរុញឆ្ពោះទៅរកការគោរពប្រតិបត្តិ និងការជៀសវាងពីអំពើបាប ដោយសង្ឃឹមលើផលបុណ្យ និងក្តីមេត្តាករុណារបស់អល់ឡោះ។
يؤمن المسلم بالملائكة كخلق من خلق الله، اصطفاهم للطاعة المطلقة والتسبيح الدائم. هم كائنات نورانية غير مرئية للبشر في هيئتها الأصلية، لكن الله منحهم القدرة على التشكل بأشكال مادية عند الحاجة، كما حدث في زيارتهم للأنبياء. وظيفتهم تتنوع بين تنفيذ أوامر الله، وحمل الوحي، وتدبير شؤون الكون، وتسجيل أعمال العباد، وحماية المؤمنين وتثبيتهم.
أما الجن، فهم خلق آخر أوجده الله من نار، وهم مكلفون ومحاسبون تماماً كالبشر، ينقسمون إلى مؤمنين صالحين وعصاة متمردين. نحن لا نراهم في صورتهم الأصلية، لكنهم يروننا، مما يفسر التفاوت في إدراك وجودهم. وهم لا يعلمون الغيب، وحياتهم تخضع لسنن الله في الكون، ولا يملكون ضراً ولا نفعاً إلا بإذنه تعالى.
الشياطين هم كفار الجن، يقودهم إبليس في معاداة البشر وسلوك طريق الإغواء. إن قدرتهم تقتصر على الوسوسة وتزيين الشر، ولا يملكون سلطاناً قسرياً على العباد. فالمؤمن الذي يتمسك بذكر الله ويستقيم على أمره، يكون في حصن من مكائدهم، بينما يسقط في حبائلهم من يتبع هواه ويغفل عن ربه.
تثمر عقيدة الإيمان بالملائكة والجن واليقين بوجود هذا العالم الغيبي تعظيماً لله في قلب المؤمن. حين يعلم الإنسان أن هناك ملائكة ترقب أفعاله وتكتب أقواله، يدفعه ذلك إلى مراقبة الله في سره وعلنه، والاستعاذة من وساوس الشيطان، مما يقوي الجانب الأخلاقي ويدفع نحو الطاعة وتجنب المعاصي رجاءً في ثواب الله ورحمته.